ព័ត៌មានជាតិ

ឃាត់ខ្លួនសិស្សសាលាប៊ែលធីនិងបក្ខពួក ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទជនជាតិចិន!

ភ្នំពេញ: កម្លាំងជំនាញរបស់ការិយាល័យបានអន្តរាគមន៏បង្ក្រាបក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចផ្លូវលេខ១៨២កែង ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទដៃ) កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ៣៥២ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះទី១-ឈ្មោះ ឆេង ណារ៉ា ហៅ រ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ២៦ ផ្លូវ២៣៤ ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ធឿន ម៉េងហួត ហៅ ខៃ យ៉េ ហៅឆាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សសាលាប៊ែលធីសាខាទី៩ ស្ទឹងមានជ័យ ថ្នាក់ទី១១«ខ២» ស្នាក់នៅផ្ទះ១៨ បូរីពិភពថ្មីវេងស្រេង ផ្លូវ១៨ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងនោះដកហូត វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GS-8879 , ទូរសព្ទដៃម៉ាកIPhone7ពណ៌ខ្មៅ(របស់ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិចិន)។

បច្ចុប្បន្នជនសង្ស័យ ការិយាល័យរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់