ព័ត៌មានជាតិ

មុននេះបន្តិច៖ សិស្សវិទ្យាល័យឬស្សីកែវ២នាក់ ឆក់IphoneX ពីជនជាតិចិនបានសម្រេច ជាប់ខ្នោះរបស់សមត្ថកិច្ច!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មុននេះបន្តិចមានករណីជនសង្ស័យជាសិស្សវិទ្យាល័យឬស្សីកែវ២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទម៉ាក IPhone X ពីជនជាតិចិនបានសម្រេច តែត្រូវសមត្ថកិច្ចដេញចាប់បានមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ចតុមុខ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១និង៤០នាទីរសៀលថ្ងៃទី២៤ខែមករា ឆ្នាំ២០១៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់