ព័ត៌មានជាតិ

សមត្ថកិច្ចចុះត្រួតពិនិត្យរោងការ ខ្មែរនិងកូរ៉េ​ មិនស្របច្បាប់..

កណ្តាល: នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ មានករណី​ សមត្ថកិច្ច ចុះត្រួតពិនិត្យ​រោងការមួយកន្លែង ដែលជ្រកក្រោមស្លាកភ្ជាប់ពាក្យ រវាងនារីខ្មែរជាមួយជនបរទេសសញ្ជាតិកូរ៉េ។

កូនក្រមុំឈ្មោះ ចាន់ ដានី ភេទស្រី កើតឆ្នាំ១៩៩០ កាន់អត្តសញ្ញាណប័ណ្ណ លេខ:០២០៨១៦១៥៣​ មុខរបរពលករ វិចខ្ចប់ ​នៅប្រទេសកូរ៉េ​ ចំណែកកូនកំលោះឈ្មោះ LEE SEOK WOO ភេទប្រុស កើតឆ្នាំ១៩៦៣​ កាន់លិខិតឆ្លងដែនលេខ: M៩៨៥០៥៧០៨​ សុពលភាពលិខិតឆ្លងដែនដល់ឆ្នាំ២០២៧​ មានទិដ្ឋាការលេខ: TI ១៤២១៨៩៥៣​ ចូលមកកម្ពុជា ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

ក្រោយពីធ្វើការត្រួតពិនិត្យ និងពន្យល់ច្បាប់ស្ដីពីការរៀបអាពាហ៏ពិពាហ៏ រវាងជនបរទេស និងពលរដ្ឋកម្ពុជា រួច​សាម៉ីខ្លួនទាំងសងខាង បានយល់អំពីច្បាប់និងឯកភាពបញ្ឈប់ សកម្មភាពខាងលើជាស្ថាបពរ នៅវេលាម៉ោង១១ព្រឹក នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់