ព័ត៌មានជាតិ

តូចចិត្តប្រពន្ធរត់ចោល គិតខ្លី!..

ភ្នំពេញ: បុរសម្នាក់ក្រោយឈ្លោះប្រកែកជាមួយប្រពន្ធ ត្រូវប្រពន្ធរត់ទៅខេត្តសៀមរាបបាត់ បានអារ.កដៃ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅផ្ទះជួលគ្មានលេខ ជាន់ទី៣ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ពិសិដ្ឋ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុ។
មុនពេលកើតហេតុមានបងប្អូនជនរងគ្រោះបានមករាយការណ៍ថា បុរសខាងលើឈ្លោះគ្នាជាមួយប្រពន្ធ កំពុងតែអារដៃបម្រុងសម្លាប់ខ្លួន។ ក្រោយមក សមត្ថកិច្ចក៏បានចុះទៅដល់ចំណុចកើតហេតុបើកទ្វារបន្ទប់ឃើញអីវ៉ាន់ និងខោអាវរាយប៉ាយពេញក្នុងផ្ទះ ចំណែកជនរងគ្រោះបានដេកសន្លប់ស្តូកស្តឹងសុទ្ធតែឈាមពេញក្នុងផ្ទះ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ៕

មតិយោបល់