Post News Media ព័ត៌មានជាតិ បង្រ្កាបសង្វៀ...

បង្រ្កាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួន៤នាក់ នៅស្រុកសំពៅលូន

បាត់ដំបង: រសៀលថ្ងៃ ពុធ ៨ កើត ខែមាឃ ឆ្នាំរកានព្វ ស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០១៨ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ អ៊ុច សុ ខុន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំជាប់ជា ប្រចាំរបស់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង ចុះបង្រ្កាបទីតាំងប្រព្រឹត្តិល្បែង ភ្នាល់ (ជល់មាន់)បានចំនួន១ទីតាំង ក្នុងមូលដ្ឋាន ឃុំតាស្តា ស្រុកសំពៅលូននិងធ្វើការឃាត់ខ្លួន អ្នកប្រព្រឹត្តបានចំនួន៤នាក់ ព្រមទាំងដក ហូតបានសម្ភារ:ភស្តុតាងមួយចំនួន។

អ្នកប្រព្រឹត្តកំពុងធ្វើការសាកសួរកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុក៕

Loading...