ព័ត៌មានជាតិ

ជួយShare រកសាច់ញាតិផង! ប្រទះឃើញសពបុរសម្នាក់ ស្លាប់ដោយសភាពចង.កអង្គុយនិងចងដៃពទ្ធ័ទៅខាងក្រោយ!..

បាត់ដំបង: មានការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសពបុរសម្នាក់បានចងកសម្លាប់ខ្លួន ដោយមានដៃពទ្ធ័ទៅខាងក្រោយ ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ កាលពីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ចំណុច​បឹង​អំពិល​ ក្នុង​ភូមិ​ជ្រោយ​ស្នា ​ឃុំ​ខ្នាចរមាស ​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង។

​ក្រោយ​នគរ​បាល​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការ​ខេត្ត​ធ្វើ​កោសល្យវិច័យ​តាម​ជំនាញ​រួចមក ​ទើប​ស​ន្និ​​ដ្ឋា​ន​ថា​ជា​ករណី​អត្តឃាត​ចងក​សម្លាប់ រួចជនរងគ្រោះបាន​ចងដៃ​ព័ទ្ធ​ទៅក្រោយ​ ដោយខ្លួនឯង​ ទើបស្លាប់តែម្តង ​មិនមែនជា​អំពើ​មនុស្សឃាត​ទេ និងកំពុងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់