ព័ត៌មានជាតិ

ឱលោកកូនអើយ! បញ្ជូនកូនឈាមរាវ ដែលខឹងសុំសត្វទារបស់ឪពុកយកទៅធ្វើម្ហូបក្លែមស្រាជាមួយមិត្តមិនបាន វាយឪពុកហើមភ្នែក ទៅតុលាការ!

តាកែវ: ជនសង្ស័យម្នាក់ សមត្ថកិច្ច​ខេត្តតាកែវបញ្ជូនខ្លួន​ទៅកាន់​តុលាការកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យរូបនេះ បានបង្កហិង្សាវាយទៅលើឪពុកបណ្តាលឲ្យហើមភ្នែក និង​ទាញ​ជំ​ពាម​បាញ់ឪពុក​២​គ្រាប់​ទៀត​តែ​មិនត្រូវ ព្រោះតែ​ខឹងសុំសត្វទារបស់ឪពុកយកទៅធ្វើម្ហូបក្លែមស្រាជាមួយមិត្តមិនបាន ដែលប្រព្រឹត្តិឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ចំណុច​ត្រពាំងទឹក​ ក្នុង​ភូមិ​ត្រពាំង​ក្តី ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

ជនសង្ស័យខាងលើមានឈ្មោះ អ៊ូច អូក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ចំណែកឪពុកឈ្មោះ អ៊ូច អេ​ន អាយុ​៦៨​ឆ្នាំ រងរបួសហើមភ្នែក។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់