Post News Media ព័ត៌មានជាតិ ចេញពីយកសង្សារ...

ចេញពីយកសង្សារ ត្រូវគេបបួល ឆក់ជនបរទេសមិនបានសម្រេច ជាប់ខ្នោះរបស់សមត្ថកិច្ច!

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា២នាក់ ធ្វើសកម្មភាពឆក់កាបូបពីជនបរទេសតែមិនបានសម្រេច ជ្រុលទៅបុកគូទរថយន្តគេ បណ្តាលឲ្យដួលត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២៥២ សង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកលតហេតុជនបរទេស៤នាក់បានដើរនៅចំណុចផ្លូវ២៥២ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-7611 បានជិះទៅជិតហើយធ្វើសកម្មភាពឆក់កាបូបទៅលើជនបរទេសម្នាក់ក្នុងចំណោមគ្នា៤នាក់ដែលដើរនោះតែមិនបានសម្រេចហើយអ្នកបើកម៉ូតូជ្រុលចង្កូតទៅបុកគូទរថយន្ត គេចតចោល ដួលក៏ប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងបែកក្បាល រីឯអ្នកជិះក្រោយវិញរត់គេចខ្លួនបាត់ស្រមោល ។

ជនសង្ស័យជាអ្នកបើកម៉ូតូមានឈ្មោះ ទឹម សុខា អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ក្រោយពេលកើតហេតុសម្ថកិច្ចប៉ុស្តិ៍នគរបាលបឹងកេងកងទី៣ បានចុះមកឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ហើយបញ្ជូនខ្លួនជនសង្ស័យនិងម៉ូតូទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន បញ្ជូនទៅតុលាការដើម្បីកាត់ទោសទៅតាមនិតិវីធីច្បាប់៕

Loading...