Post News Media ព័ត៌មានជាតិ បើកត្រាក់ទ័រទ...

បើកត្រាក់ទ័រទៅស៊ីការ ចេញមកវិញជួបអកុសល!

បន្ទាយមានជ័យ: យុវជនម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីក្រឡាប់ត្រាក់ទ័រសង្កត់ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដែលហេតុការណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៧ ចំណុចភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ហាន ពៅ ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅចំនុចកើតហេតុខាងលើ។

លោកវរ:សេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះត្រាក់ទ័រមកស៊ីការបងប្អូន រួចក៏បើកត្រាក់ទ័រត្រឡប់ទៅផ្ទះវិញ មកដល់ចំណុចកើតហេតុ ស្រាប់តែត្រាក់ទ័របានរេចង្កូតធ្លាក់ប្រឡាយក្បែរផ្លូវសង្កត់ជាប់អ្នកបើកបរ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែង ហើយបានជួយទាញយកសាកសពចេញ ដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះសមត្ថកិច្ច បានអះអាងថា គឺបណ្តាលមកពីជនរងគ្រោះស្រវឹងស្រាជោគជាំ បាត់បង់ម្ចាស់ការ បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន៕

Loading...