ក្រចេះ: បរុសម្នាក់គ្រាន់តែម្ចាស់ផ្ទះគេមិននៅផ្ទះមួយភ្លែតសោះ ហ៊ានចូលទៅធ្វើសកម្មភាពប៉ុនប៉ង លួចទ្រព្យសម្បត្តិ តែម្ចាស់មកទាន់ក៏ចាប់ឃាត់ខ្លួនបាន ប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្តង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ជនរងគ្រោះ មានឈ្មោះ វ៉ន គឹមស្រ៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យមានឈ្មោះ ឃាន បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការរដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់