Post News Media ព័ត៌មានជាតិ ​ចេះតែមានហ្មង...

​ចេះតែមានហ្មង! គ្រាន់តែបាត់មាន់សោះ ឈ្លោះគ្នាលេបថ្នាំសម្លាប់ខ្លួន..

​ប៉ៃលិន: ស្ត្រីម្នាក់មានទំនាស់គ្នាបន្តិចបន្តូច ជាមួយនឹងប្តីរបស់ខ្លួន ពីរឿងបាត់មាន់ រួចក៏តូចចិត្តដើរចូលទៅក្នុងបន្ទប់ទឹក យកថ្នាំបាញ់ស្មៅ​ដែលមានទឹកពណ៌ខៀវ យកមកផឹកប៉ុនប៉ង​សម្លាប់ខ្លួន តែមិនដឹងថាស្លាប់ឬរស់ទេ ដោយក្រុមគ្រួសារ នាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃពុធ ​៨កើត ខែមាឃ ឆ្នាំរកា​ នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង​៨និង៥២នាទីយប់ ស្ថិតក្នុងភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ​

ជនរងគ្រោះមានឈ្មោះ កែវ យន់ ភេទស្រី អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ៕

Loading...