ព័ត៌មានជាតិ

ប្រយ័ត្នបងប្អូន! ជំងឺដង្កូវព្រូន ទ្រីស៊ីណែឡា (ហៅថា Trichinellosis) កំពុងតែកើតក្នុងខេត្តកំពង់ធំ!

​យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីករណីជំងឺដង្កូវព្រូនទ្រីស៊ីណែឡា (ហៅថា Trichinellosis) នៅខេត្តកំពង់ធំ បានឲ្យដឹងថា ខណ:នេះ ជំងឺមួយនេះ កំពុងតែកើតឡើងនៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ (តំបន់ព្រៃឡង់) នៃខេត្តកំពង់ស្ពឺ។

ជំងឺនេះ កើតឡើងសម្រាប់ប្រជាពលរដ្ឋនៃខេត្តកំពង់ធំ ក្រោយពីពួកគាត់បានបរិភោគសាច់ព្រៃប្រហែលជា៣ទៅ៤សប្តាហ៍មុនពួកគាត់ឈឺ ហើយបើគិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ រហូតមកទល់ថ្ងៃនេះ មានករណីឈឺសរុបចំនួន៣៣លើក ក្នុងនោះស្លាប់ចំនួន៨ករណីជាមនុស្សប្រុស។ ក្នុងចំណោមអ្នកជំងឺ១៣នាក់ ដែលបានមកសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ធំ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកេតុមាលា ក្រុមការងារ និងគ្រូពេទ្យបានយកសំណាកកោសិកាសាច់ដុំដើមដៃអ្នកជំងឺ៣នាក់ និងឈាមពីអ្នកជំងឺ៩នាក់ ទៅធ្វើវិភាគ ត្រូវបានបញ្ជាក់ថា ឃើញមានដង្កូវព្រូនទ្រីស៊ីណែឡានៅក្នុងសាច់ដុំ ។

ចង់ជ្រាបកាន់តែលម្អិត សូមមើលក្នុងលិខិតទាំងស្រុងដូចខាងក្រោម៖

មតិយោបល់