ព័ត៌មានជាតិ

នគរបាលកំពុងបញ្ជូន ឃាតកដៃឆៅស្រីស្អាតចាក់សម្លាប់ភ្នាក់ងារកាសែតសម្លេងខ្មែរ ជាច្រើនកាំបិតទៅធ្វើត្រាប់

កណ្ដាល: ខណ:នេះនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល ដោយមានការបញ្ជារពីឧត្តមសេនីយ៍ត្រី រឿន ដារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ័បានកំពុងនាំ បញ្ជូន ,ឃាតករដៃឆៅស្រីស្អាតចាក់សម្លាប់ភ្នាក់ងារកាសែតសម្លេងខ្មែរ ជាច្រើនកាំបិត ទៅធ្វើត្រាប់។

បន្ទាប់ពីបើកយុទ្ធនាការអស់រយ:ពេល៤ថ្ងៃកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការស្រុកអង្គស្នួល បានវែកមុខឃាតករដៃដល់ ស្រស់ស្អាត ដែលចាក់សម្លាប់ភ្នាក់ងារកាសែតសម្លេងខ្មែរជាច្រើនកាំបិតនៅក្នុងផ្ទះសំណាក់ បន្ទាបពីក្រឹបទឹកឃ្មុំរួច។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនដៃដល់កំពុងតែ
បញ្ជូនទៅយកម៉ូតូនៅព្រែកព្នៅ និងបន្តរឲ្យទៅធ្វើត្រាប់នៅកន្លែងកើតហេតុបន្តរទៀត។

សូមជម្រាបថា៖ បុរសម្នាក់ដែលជាភ្នាក់ងារកាសែតសម្លេងប្រជាជន ត្រូវបានស្រីស្នេហ៍ចាក់សម្លាប់ចំនួន១៧កាំបិតស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពួកគេចូលក្រេបទឹកឃ្មុំនៅក្នុងផ្ទះសំណាក់មួយកន្លែង ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង២០នាទីយប់ ថ្ងៃទី២១ មករា ស្ថិតក្នុងបន្ទប់លេខ១១ ផ្ទះសំណាក់យីហោ «សំណាងណាស់» ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ករណីនេះ មិនមាននរណាម្នាក់ដឹងពីទំនាស់នេះឡើយ ទើបឈានដល់ការចាក់សម្លាប់បែបនេះ ហើយគេបានស្ត្រីដៃដល់ជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់តែម្ដង។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា បុរសដែលស្លាប់ឈ្មោះនួន សុភាព អាយុ៥៨ឆ្នាំ មានរបរបើកហាងកោសជប់ និងម៉ាស្សា ហើយក៏ជាអ្នកសារព័ត៌មានសំឡេងប្រជាជនផងដែរ មានទីលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបន្តថា ជនរងគ្រោះត្រូវបានស្រីស្នេហ៍ចាក់ប្រហារចំនួន១៧កាំបិត ចំត្រង់ត្រង់ពោះ,ចង្អុលដៃស្ដាំ ខ្នងដៃខាងឆ្វេង ,បាតដៃខាងឆ្វេង,និងភ្លៅស្ដាំ ។ ម្យ៉ាងទៀតករណីនេះនៅមិនទាន់ដឹងថា ជាអំពើប្លន់សម្លាប់ឬក៏ជារឿងគំនុំនៅឡើយទេ ប៉ុន្តែឃាតករបានយកម៉ូតូរបស់ជនរងគ្រោះ១គ្រឿងទៅបាត់។ ប្រភពដដែលបានបន្តទៀតថា នៅនឹងកន្លែងកើតហេតុនគរបាលបានប្រទះឃើញមាន ភួយពណ៍ផ្កាឈូក១,កន្សែងពណ៌ក្រហមប្រឡាក់ដោយឈាម១,ខ្នើយគ្របសង្កត់លើមុខជនរងគ្រោះ១,កម្រាលពូកពណ៍ផ្កាឈូកប្រឡាក់ដោយឈាម១,ខោលីអូរពណ៍ក្រហមនៅលើពូកផ្នែកចុងជើង១,វ៉ែនតាខ្មៅ១, ស្រោមអនាម័យមិនទាន់ប្រើ២,ច្រាស់ដុសធ្មេញមិនទាន់ប្រើ២, សាប៊ូ២ដុំ,ទឹកសុទ្ធ១ដប,ជើងមាន់ឆ្អិន១កញ្ចប់. ,វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡា១គ្រឿង ,ខោជើងវែងពណ៍ត្រេអី១, អាវយឺតដៃវែងពណ៍សលាយខ្មៅនិងខៀវ១,អាវយឺវាលឃ្លៀកពណ៍ខ្មៅ១ ,ស្រោមជើងមនុស្សស្រី១គូពណ៍ខ្មៅ , មួកសុវត្ថភាព១,ខ្សែក១ខ្សែ,កាំបិតចុងស្រួចប្រឡាក់ឈាម១និងសម្ភារ:មួយចំនួនទៀត៕

មតិយោបល់