Post News Media ព័ត៌មានជាតិ អាសូរ! ​ស្ត្រ...

អាសូរ! ​ស្ត្រីចំណាស់ម្នាក់ ចេញពីរើសអេតចាយនៅរោងបុណ្យ​ ​ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: ស្ត្រីម្នាក់បានដើរឆ្លងកាត់ផ្លូវ ក្នុងទិសដៅពីលិចទៅកើត ក៏ត្រូវរថយន្តមិនស្គាល់ម៉ាក បើកពីត្បូងទៅជើង​ ដំណើរពីជ្រៃធំ ទៅក្រុងតាខ្មៅ ​បានជ្រុលចង្កូតទៅបុក អ្នកថ្មើរជើងស្លាប់នៅនឹងកន្លែង រួចបើករថយន្ត ​គេចខ្លួនបាត់ស្រមោល​។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វសក័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ​ ឆ្នាំ២០១៨ វេលាម៉ោង១០និង៥០នាទីយប់ ស្ថិតលើផ្លូវជាតិលេខ២១ ចំណុចគល់ស្ពានព្រែកតាហ៊ីង​ទី៥២​ ត្រើយខាងត្បូង ស្ថិត​ក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ​

ជនរងគ្រោះ​មានឈ្មោះ ឃន វ៉ន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរដើររើសអេតចាយ មានទីលំនៅ​ភូមិឃុំកើតហេតុ។​ ​

ពាក់ព័ន្ធនឹងករណីនេះ គឺបង្ក​ឡើងដោយអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ចំណែកជនរងគ្រោះ ទើបត្រឡប់មកពីរើសសំបកកំប៉ុងក្នុងពិធីបុណ្យ តាមផ្លូវលំក្បែរព្រែកតាហ៊ីង ត្រើយខាងត្បូង ចុះពីផ្លូវជាតិប្រហែល២០០ម៉ែត្រ ក៏ត្រូវរថយន្តបុកស្លាប់តែម្តង។

​ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យលើសាកសពភ្លាមៗ​​ រួចប្រគល់​ ​ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...