Post News Media ព័ត៌មានជាតិ សិស្សសាលាបាក់...

សិស្សសាលាបាក់ចិញ្ជៀនជាង១០នាក់ ដែលដួលសន្លប់ព្រឹកមិញ ពេលនេះធូរស្រាលវិញហើយ!

ពោធិ៍សាត់: លោកអធិការស្តីទីស្រុកភ្នំក្រវ៉ាញ បានប្រាប់Post Newsថា មានករណីសិស្សចំនួន១២នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែពេលនេះមានអាការ:ធូរស្រាលឡើងវិញហើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៧នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសាលាបាក់ចិញ្ជៀន ភូមិបាក់ចិញ្ជៀន ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

លោកបានបន្តថា សិស្សដែលដួលសន្លប់នេះ រៀនថ្នាក់ផ្សេងៗគ្នា ក្នុងនោះមាន ថ្នាក់ទី៩​Aចំនួន២នាក់ សិស្សថ្នាក់ទី៩B ម្នាក់ សិស្សថ្នាក់ទី១០D ចំនួន៣នាក់ សិស្សថ្នាក់ទី១១Cចំនួន៥នាក់ និងសិស្សថ្នាក់ទី១១B ម្នាក់។

ខណ:ដែលកើតហេតុភ្លាមៗ ថ្នាក់ដឹកនាំសាលា បានបញ្ជូនសិស្សដែលសន្លប់ទាំងនេះទៅព្យាបាលនៅមណ្ឌលសុខភាពបាក់ចិញ្ជៀនហើយរហូតមកទល់ពេលនេះ បានធូរស្រាលវិញហើយ៕

Loading...