ព័ត៌មានជាតិ

បុរសម្នាក់ ​ទៅឆក់ត្រីបាត់មួយយប់ ព្រឹកឡើងឃើញអណ្តែតទឹកស្លាប់!

កំពង់ឆ្នាំង: បរុសម្នា​ក់​បានដើរទៅឆក់ត្រីតែឯង ដោយ​ឆក់ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យឆក់ចរន្តអគ្កិសនី ​ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងទឹកបឹង ក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីព្រឹកវេលាម៉ោង​៦​និង៥៥នាទី​ ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨​ ស្ថិតនៅបឹងកប្រាំ ​ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ សួន រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិអន្លុងមេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
​​ក្រោយទទួលបានដំណឹង ភ្លាមៗនោះសមត្ថកិច្ច បានចុះមកពនិត្យលើសពរងគ្រោះ រួចនាំយកមកប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់