Post News Media ព័ត៌មានជាតិ រឿងគ្រោះថ្នាក...

រឿងគ្រោះថ្នាក់ចរាចរណ៍សោះ ២គ្រួសារឈានទៅដល់ការវាយតប់គ្នារបួស៣នាក់

ព្រៃវែង: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រហូតឈានទៅដល់ការប្រើហិង្សា វាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង៦ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាង២គ្រួសារ ដោយភាគីម្ខាងចោទថា ភាគីម្ខាងទៀតបានបើករថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឺក ពាក់ស្លាកលេខ ភ្នំពេញ 2Z-4067 បើកកៀរម៉ូតូរបស់ខ្លួន ទើបភាគីម៉ូតូបានបើកដេញតាមមកឈប់នៅខាងមុខរថយន្ត ដើម្បីឲ្យអ្នកបើករថយន្តចុះមកនិយាយគ្នា តែបែរជាជេរគ្នាទៅវិញទៅមក រហូតផ្ទុះហិង្សាវាយតប់គ្នា បណ្តាលឲ្យរបួស៣នាក់តែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត៕

Loading...