Post News Media ព័ត៌មានជាតិ សិស្សសាលា​កំព...

សិស្សសាលា​កំពង់លាវម្នាក់​ ជិះម៉ូតូបុកបង្គោលផ្លូវ រេចង្កូត​បុក​ម៉ូតូនិច របួស២នាក់

​ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងម៉ូតូម៉ាកហុងដានិច បើកលឿនខ្វះការប្រុងប្រយ័ត្ន បោលទៅបុកបង្គោសុវត្តិភាព រួចជ្រុលចង្កូតទៅបុកម៉ូតូម៉ាកនិចបន្ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់២នាក់ត្រូវ​បញ្ជូនទៅកាន់​មន្ទីរពេទ្យខេត្តព្រៃវែង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០១៨​ស្ថតិលើផ្លូវជាតិលេខ​១១ នៅខាងមុខហាងចំការស្វាយភក្តី ​​ភូមិឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ហួន វ៉ាន់ណេត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកនិច។ ចំណែកជនបង្កមានឈ្មោះ យុទ្ធ វិច្ឆិកា ប្រុសអាយុ១៦ឆ្នាំ មុខរបរ​សិស្ស​​វិទ្យាល័យហ៊ុនសែនកំពង់លាវ(របួសធ្ងន់) ស្នាក់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង សែនកំពង់លាវ រងរបួសធ្ងន់ម៉ូតូម៉ាកនិចសេរី ២០១៨ ពណ៌ខ្មៅ ផ្លាកលេខព្រៃវែង1L-4121។ ​

ក្រោយ​កើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ ព្រមទាំងរកឃើញកាំបិតចំនួន២ នៅក្នុងការបូបស្ពាយ​ រួចនាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

Loading...