ព័ត៌មានជាតិ

ប្រទះឃើញបុរសជនជាតិហ្វាំងឡង់ម្នាក់ ដេកស្លាប់នៅក្នុងខុនដូរមួយកន្លែង នៅខណ្ឌចំការមន

​ភ្នំពេញ: បុរសជនជាតិហ្វាំងឡង់ម្នាក់ ត្រូវបានគេប្រទះឃើញដេលស្លាប់នៅក្នុងខុនដូរមួយកន្លែង ដោយសារតែជំងឺគាំងបេះដូង ក្រោយពីស្លាប់រហូតធំក្លិនស្អុយទៅហើយ ហើយបុគ្គលិកបើកទ្វារមើលទើបដឹង និងបង្កឲ្យមានការភ្ញាក់កើតផ្អើលនោះ។

ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១ និង ២៥នាទី ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៨ នៅក្នុងបន្ទប់ជួលជាន់ទី ៥ ក្នុងអគារខុនដូរលេខ ២២ ផ្លូវលេខ ១៩៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ KoKkonen Antti Aleksi ជនជាតិហ្វាំងឡង់ អាយុ២៧ឆ្នាំ។ មុនពេលកើតហេតុ ក្រុមបុគ្គលិកដែលបម្រើការងារនៅក្នុងអគារខុនដូរខាងលើ បានធំក្លិនស្អុយចេញពីបន្ទប់ នៅជាន់ទី ៥នោះ ដោយមានការសង្ស័យក៏ហៅតែមិនមានមនុស្សបើក ក៏ធាក់ទ្វារទម្លាយចូលទៅមើលក៏ប្រទះឃើញ បុរសជាជនជាតិហ្វាំងឡង់នោះ ដេកស្លាប់ និង ហើមស្អុយទៅហើយ ទើបបង្កការភ្ញាក់ផ្អើលកើតឡើង និអងរាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចឲ្យដឹងពីរឿងនេះ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់ និងធ្វើកោសល្យវិច័យទៅលើសាកសពរបស់បុរសជាជនបរទេសរងគ្រោះ ទើបដឹងថា «រូបគាត់បានស្លាប់រយះពេល៣ថ្ងៃមកហើយ ដោយសារតែជំងឺគាំងបេះដូង» និងយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំបញ្ជូនទៅកាន់ប្រទេសកំណើតវិញផងដែរ៕

មតិយោបល់