ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញ បញ្ជូនមេកន្ទុយលេខជំនាញ ទៅឲ្យព្រះរាជអាជ្ញារងដែលធ្លាប់ដោះលែងមេបនល្បែង ចាត់ការតាមជំនាញ!

ភ្នំពេញ: ក្រោយពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌទួលគោក ដោយមានលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ ជាអ្នកសម្របសម្រួល ឲ្យចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ម្សិលមិញនោះ ស្ត្រីជាមេឆ្នោតកន្ទុយលេខវៀតណាមល្បីឈ្មោះ ប្រចាំខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២៥ មករា នេះ ដើម្បីចាត់ការតាមនីតិវិធីហើយ។

យោងតាមប្រភពពីសមត្ថកិច្ចជនសង្ស័យមានឈ្មោះ លឹម ធារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកត់កន្ទុយលេខ ស្នាក់នៅផ្ទះលេខ៩២AEo ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងស្ថិតក្រោមការសាកសួរលោក ឡុង ជាប ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបាន សមត្ថកិច្ចខណ្ឌទួលគោក ក្រោមកិច្ចសម្របសម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ម្សិលមិញ ។ នៅចំណុចផ្ទះលេខ៩២AEo ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖
-ប្រាក់រៀល ចំនួន ៩៩៥,០០០ រៀល
-ម៉ាស៊ីនព្រីនម៉ាក HP ពណ៌ខ្មៅ ចំនួន០១ គ្រឿង
-ត្រាចុះថ្ងៃ.ខែ.ឆ្នាំ ចាក់ឆ្នោត ចំនួន ០១
-ក្រដាសចេញលទ្ធផលឆ្នោតវៀតណាម
-ក្រដាសកត់ឆ្នោតកត់រួចមួយចំនួន
-វិញ្ញាបនប័ត្របញ្ជាក់ផ្ដល់សិទ្ធិលក់ឆ្នោតខ្មែរ របស់ឈ្មោះ លឹម ធារី ចំនួន០១ សន្លឹក
-ទូរសព្ទចំនួន២គ្រឿង ម៉ាក Huawei CE0197 ចំនួន០១ និងម៉ាក Samsung Not3 ពណ៌ចំនួន០១ គ្រឿង។
-និងក្ដារសំរាប់សរសេរលទ្ធផលឆ្នោតខ្មែរចំនួន ០៣ផ្ទាំង។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោក ឡុុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានដោះលែង មេបនល្បែងចាក់បាល់តាមអ៉ីនធឺណេត យីហោ សេវាអ៉ីនធឺណេត វិស័យព័ត៌មាន កាហ្វេ០១៨ មានទីតាំងផ្ទះលេខ២៥៩ ផ្លូវលេខ១២២ ក្រុម ទី៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្នាក់ និងបក្ខពួក ៣នាក់ទៀត ដែលសមត្ថកិច្ចខណ្ឌទួលគោកចាប់បញ្ជូនទៅឲ្យលោកចាត់ការបន្តតាមច្បាប់ផងដែរ៕

មតិយោបល់