ព័ត៌មានជាតិ

ស្រីស្អាត! ស៊ីដាច់ម៉ូតូគេជាង១សប្តាហ៍ ម្ចាស់ប្រទះឃើញប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តស៊ីដាច់ម៉ូតូ១គ្រឿង។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នេះ នៅចំណុចផ្ទះជួលក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមសម្តីជនរងគ្រោះឈ្មោះ ហេង បូរិន ភេទប្រុស ស្នាក់នៅផ្ទះជួលក្នុងភូមិគោកជាន់ សង្កាត់ចោមចៅ បានរៀបរាប់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ វ៉េត ស្រីលីន បានខ្ចីម៉ូតូពីជនរងគ្រោះ ម៉ាក Suzuki let’s ០១៤ ស្លាកលេខ 1FT-4616 ភ្នំពេញ ប្រាប់ថា ទៅមើលប្តីជាប់ឃុំ នៅខណ្ឌពោធិ៍សែនជ័យ ។ គ្រានោះដោយនឹកឃើញថាស្គាល់គ្នាក៏ឲ្យខ្ចី ហើយជនសង្ស័យក៏ជិះម៉ូតូទៅបាត់រហូត លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នេះ ជនរងគ្រោះបានឃើញជនសង្ស័យ ក៏រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចឃុំខ្លួននៅប៉ុស្តិ៍នគរបាលកាកាប១ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់