Post News Media ព័ត៌មានជាតិ តុលាការសម្រេច...

តុលាការសម្រេចចាត់របៀបរឿងរក្សាសារធាតុគីមីសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ រង់ចាំលទ្ធផលកោសល្យវិច័យលើវត្ថុតាង

ភ្នំពេញ: លោក សេង លាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសាលក្រម នៅរសៀ លថ្ងៃទី២៥ មករា ឆ្នាំ២០១៨នេះ ដោយសម្រេចចាត់របៀបលើសំណុំរឿងរក្សាទុកសារធាតុគីមីសម្រាប់ផលិតអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវាសាស្ត្រ និងអាវុធវិទ្យុសកម្ម។

ក្នុងសំណុំរឿងនេះមានជនជាប់ ចោទ៤នាក់
-ទី១ឈ្មោះជា យូ ដែលជាប់ពីបទរក្សាទុកសារធាតុខាងលើ
-ទី២ឈ្មោះ ចាន់ ធឿន
-ទី៣ឈ្មោះ ទិត រស្មី និងទី៤ឈ្មោះ ឌី វីបុល ទាំង៣នាក់នេះ ជាប់ពីបទ សមគំនិតក្នុងការរក្សាទុកសារធាតុខាងលើ តាមមាត្រា២៧នៃច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ជនជាប់ចោទទាំង៤ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែសីហា ២០១៦ នៅផ្ទះភោជនីយដ្ឋានរាត្រីពន្លឺថ្មី តាមបណ្ដោយផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចសង្ស័យថាសារធាតុរាវចំនួន២លីតគឺជាសារធាតុគីមី «អ៊ុយរ៉ាញ៉ូម» សម្រាប់ផលិតអាវុធគីមី ក៏ប៉ុន្តែក្រុមជនជាប់ចោទនិយាយក្នុងសវនាការ ថាសារធាតុនោះជាអាស៊ីតសម្រាប់ដេញមាស រហូតមកដល់ពេលនេះ សារធាតុដែលចាប់យកមិនទាន់ត្រូវបានពិសោធន៍នៅឡើយដោយសារគ្មានឧកបរណ៍៕

Loading...