Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះបង្ក្រាបទីតាំងដំណាំកញ្ឆា៥៦ទីតាំង ស្មើ២១.៣៧១ដើម នៅស្រុកគិរីវង់!

តាកែវ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក រួមជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យ និងមានការដឹកនាំរួមដោយលោក ភិន សុភក្រ្ត័ អភិបាលរងស្រុកគិរីវង់ ដោយប្រើប្រាស់កម្លាំងសរុបចំនួន៧១នាក់
បានចុះបង្រ្កាបនិងបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ មានចំនួនរួម៥៦ទីតាំង ស្មើ២១.៣៧១ដើម អណ្តូងប្រស់ទឹក ចំនួន៦៣អណ្តូង ស្ថិតនៅចំណុច ជ្រោះឃ្លៃ .ដុបកំរ៉ែង.ដាខ្មៅ នៅក្រោមជួរភ្នំបាយ័ងកោ និង គុហារចិន ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីសរុប ៨.០៩២ម៉ែត្រការ៉េ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

Loading...