ព័ត៌មានជាតិ

រំលោភក្មេងស្រីអាយុ១០ឆ្នាំ ២លើកសម្រេច១លើក ជាប់ខ្នោះ!

​កំពង់ចាម: សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ក្រោយពីទទួលពាក្យបណ្តឹង ពីម្តាយជនរងគ្រោះពាក់ពន្ធ័ករណីរំលោភទៅលើកូនស្រី។
ការចាប់ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជនសង្ស័យឈ្មោះ ជា សក្តា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះអាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនបានប្រព្រឹត្តសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ បានចំនួន២លើក
លើកទី១ រំលោភមិនបានសម្រេច កាលពីវេលាម៉ោង៨ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុលើផ្ទះរបស់ជនសង្ស័យ(ដោយសារម្តាយរបស់ជនសង្ស័យមកទាន់) និងលើកទី២ នៅវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យឃើញជនរងគ្រោះទៅលេងទឹកស្ពានទី១ ស្ថិតនៅភូមិឃុំខាងលើ ក៏រំលោភម្តងទៀតបានសម្រេចតែម្តង៕

មតិយោបល់