Post News Media ព័ត៌មានជាតិ ជិះបញ្ច្រាសផ្...

ជិះបញ្ច្រាសផ្លូវហើយលឿនទៀត មកបុកម៉ូតូ១ទៀតពេញទំហឹង របួស៣នាក់!

ភ្នំពេញ: បុរស២នាក់ ជិះម៉ូតូលឿនទាំងបញ្ច្រាសផ្លូវ ក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀត បណ្តាលរងរបួស៣នាក់។ ចំណែកម៉ូតូរងកាខូចខាតទាំងសងខាង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទន:សូគីមិច តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AI-7322 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាក ស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BM-9565 ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់។ ចំណែកម៉ូតូរងកាខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរង់ចាំដោះស្រាយពេលក្រោយ៕

Loading...