Post News Media ព័ត៌មានជាតិ Update៖ កាន់ត...

Update៖ កាន់តែក្ដៅទៀតហើយ បែកធ្លាយ.. ឃាតកទម្លាយរឿងចាក់សម្លាប់អ្នកកាសែត ដោយសារខ្វះលុយ២៥០០ដុល្លារឲ្យមេធាវីដោះប្តីចេញពីពន្ធនាគារ

កណ្ដាល: អស់រយ:ពេល៥ថ្ងៃ ក្នុងយុទ្ធនាការបង្ក្រាបឃាតករស្រីឆើតដៃដល់ ចាក់សម្លាប់អ្នកសារព័ត័មានសម្លេងប្រជាជន កាលពីវេលា​ម៉ោង​៦​ និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ​ខែមករា ​ឆ្នាំ២០១៨ ស្ថិត​​ក្នុងបន្ទប់​លេខ​១១​ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់» ​​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល ដោយមានការបញ្ជាពីឧត្តមសេនីយ៍ត្រី រឿន ដារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បាននាំឃាតកដៃឆៅស្រីស្អាត ចាក់សម្លាប់ភ្នាក់ងារកាសែតសម្លេងប្រជាជនជាច្រើនកាំបិត ទៅធ្វើត្រាប់ និងនាំទៅយកវត្ថុតាងដែលឃាតក បានយកទៅលក់មកវិញ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាឃាតករដៃដល់ បានសារភាពថា មុននិងសម្រេចចិត្តចាក់សម្លាប់ជនរងគ្រោះ គឺដោយសារខ្លួនចង់បានលុយចំនួន២៥០០ដុល្លារ ឲ្យលោកមេធាវី ឈ្មោះ ស៊ូ ដារ៉ា ដើម្បីធានាឲ្យប្តីរបស់ខ្លួនចេញពីពន្ធនាគារព្រៃស ពាក់ព័ន្ធនឹង​រឿងគ្រឿងញៀន កំពុងជាប់ឃុំឃាំងជិត៣ខែហើយ។

ជនសង្ស័យមានឈ្មោះ​ ផេង​ ណាត​ អាយុ៣២​ ឆ្នាំស្នាក់នៅផ្ទះជួលក្នុងភូមិ​ ព្រៃបឹង​ សង្កាត់កន្ទោក​ ពោធិ៍សែនជ័យ បានបញ្ជាក់ថា ប្ដីរបស់នាងមានឈ្មោះ សាត ប៊ុនចាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅស្ពានព្រែកព្នៅ ។

សូមជម្រាបថា បុរស​ម្នាក់​ដែល​ជា​ភ្នាក់ងារ​កាសែត​សម្លេង​ប្រជាជន​ ត្រូវ​បាន​ស្រី​ស្នេហ៍​​ចាក់​សម្លាប់​ចំនួន​១៧​កាំបិត​ស្លាប់ យ៉ាងអាណោចអាធ័ម ក្រោយពួកគេ​​ចូល​ក្រេបទឹក​ឃ្មុំ​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ​។​

ហេតុ​​ការ​ណ៍​នេះ ​​បង្កឲ្យ​​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង០​៦​ និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ​ខែមករា ​ស្ថិត​​ក្នុងបន្ទប់​លេខ​១១​ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់» ​​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ​​ករណីនេះ មិន​មាន​នរណា​ម្នាក់​​ដឹងពី​ទំនាស់​​នេះឡើយ ​ដែលឈាន​ដល់​ការ​ចាក់​សម្លាប់​​បែប​នេះ ​ក្រោយកើតហេតុគេបានឃើញ​​ស្ត្រី​ដៃដល់ ​​​ជិះ​ម៉ូតូ​របស់​​ជន​រង​គ្រោះ​ ​​គេចខ្លួន​បាត់​​​តែ​​ម្ដង។

តាមសេចក្តីរាយការណ៍​ បាន​អះអាងថា បុរស​​ដែលស្លាប់នោះ ​ឈ្មោះ​ នួន សុភាព ​អាយុ​៥៨​ឆ្នាំ ​មានរបរ​បើកហាង​កោស​ជប់​ និង​ម៉ាស្សា ហើយក៏​​ជា​អ្នក​សារព័ត៌មាន​សម្លេង​ប្រជាជន​ផង​ដែរ ​​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ប្រភពដដែលបន្តថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្រី​ស្នេហ៍​ចាក់​ប្រហារ​ចំនួន​១៧​កាំបិត ចំ​ត្រង់​ត្រង់​ពោះ​ ​ចង្អុល​ដៃស្ដាំ ខ្នងដៃ​ខាងឆ្វេង ​បាតដៃ​ខាងឆ្វេង​និង​ភ្លៅ​ស្ដាំ​ ។​

វត្ថុតាង​នៅកន្លែង​កើតហេតុ​ រួមមាន៖ ភួយ​ព​ណ៌​ផ្កាឈូក​១ កន្សែង​ព​ណ៌​ក្រហម​ប្រឡាក់​ដោយ​ឈាម​១ ​ខ្នើយ​គ្រប​សង្កត់​លើ​មុខ​ជន​រង​គ្រោះ​១ ​កំរាលពូក​ព​ណ៌​ផ្កាឈូក​ប្រឡាក់​ដោយ​ឈាម​១ ​ខោ​លី​អូរ​ព​ណ៌​ក្រហម​នៅ​លើ​ពូក​ផ្នែក​ចុងជើង​១ ​វ៉ែនតា​ខ្មៅ​១ ស្រោមអនាម័យ​មិន​ទាន់​ប្រើ​២ ​ច្រាស់​ដុសធ្មេញ​មិន​ទាន់​ប្រើ​២ សាប៊ូ​២​ដុំ​​ ទឹក​សុទ្ធ​១​ដប​ ​ជើងមាន់​ឆ្អិន​១​កញ្ចប់​ ​វិទ្យុទាក់ទង​ម៉ាក​ម៉ូតូ​រ៉ូ​ឡា​១​គ្រឿង ខោជើងវែង​ព​ណ៌​ត្រេ​អី​១ អាវយឺត​ដៃ​វែង​ព​ណ៍​សលាយ​ខ្មៅ​និង​ខៀវ​១ ​អាវ​យឺ​វាល​ឃ្លៀ​ក​ព​ណ៌ខ្មៅ​១ ​ស្រោមជើង​មនុស្ស​ស្រី​១​គូ​ព​ណ៌​ខ្មៅ មួក​សុ​វត្ថិភាព​១ ​ខ្សែ​ក​១​ខ្សែ​ ​កាំបិត​ចុង​ស្រួច​ប្រឡាក់​ឈាម​១ ​និង​សម្ភារ:​មួយ​ចំនួន​ទៀត​៕

Loading...