ព័ត៌មានជាតិ

តុងតឺន័រ បើកលឿន ជ្រុលចង្កូតក្រឡាប់ផ្ងារជើង ស្លាប់តៃកុងយ៉ាងរន្ធត់!

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្តតុងតឺន័រ បើកលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលចង្កូត​ក្រឡាប់​ផ្ងារជើងចូលទៅក្នុងប្រឡាយទឹក​ ​ស្លាប់តៃកុងយ៉ាងរន្ធត់​​ កាលពី​វេលា​ម៉ោង​៨​និង​២៦នាទី​​​យប់ ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតត្រង់កំណាត់ផ្លូវ​ជាតិ​លេខ៨ ​​គីឡូម៉ែត្រលេខ​៥៣-៥៤ ​ភូមិ​វៃ​វេទ​ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​​។

ម្ចាស់រថយន្តរងគ្រោះមានឈ្មោះ ឈឿន ងួនហេង ភេទ​ប្រុស អាយុ២៩ឆ្នាំ​​ ស្នាក់នៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បើក​រថយន្តកុងតឺន័រ​ពណ៌​ក្រហម ​​ស្លាក​លេខ​ភ្នំពេញ3D-2273។

ក្រោយ​កើតហេតុ​ ​សមត្ថកិច្ច​​បានចុះមកអន្តរាគមន៍តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរកមធ្យោបាយនាំយក​​រថយន្ត ​មករក្សាទុក​ នៅអធិការរដ្ឋាននគរបាលស្រុក៕

មតិយោបល់