ព័ត៌មានជាតិ

ប្រជាពលរដ្ឋ៖ ទីតាំងជល់មាន់មួយកន្លែងនៅក្បែរប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ បើកលេងយ៉ាងរលូន សមត្ថកិច្ចមិនហ៊ានបង្ក្រាប!

ភ្នំពេញ: ទីតាំងជល់មាន់មួយកន្លែងបើកលេងជារៀងរាល់ថ្ងៃឡើងដុះស្លែ ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចម្ងាយពីប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ប្រហែល៥០០ម៉ែត្របើកលេងយ៉ាងរលូន សមត្ថកិច្ចមិនហ៊ានបង្ក្រាប។

ចំណែកក្រុមអ្នកញៀនល្បែងវិញ មិនខ្លាចនិងច្បាប់នោះឡើយ ពេលដែលឃើញក្រុមអ្នកសារព័ត៌មានចុះទៅថតផ្ដិតយករូបភាព ដើម្បីរាយការណ៍ជូនលោកអធិការខណ្ឌមានជ័យ បែរជាអ្នកញៀនល្បែងដើរមកហើយយកទូរសព្ទមកថតក្រុមអ្នកសារព័ត៌មានទៅវិញ មិនដឹងថាគេថតយកទៅផ្សាយទូរទស្សន៍ណាទេ។

យោងតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងនោះ បានឲ្យដឹងថា ទីតាំងខាងលើនេះគេសង្កេតឃើញក្រុមអ្នកញៀនល្បែងតែងតែប្រមូលផ្ដុំគ្នាលេងជារៀងរាល់ថ្ងៃយ៉ាងអនាធិបតេយ្យនិងភ្នាល់គ្នាដាក់លុយ ធ្វើឲ្យបាត់បង់នូវសុវត្ថិភាពសន្តិសុខសង្គម កើតមានចោរលួចចោរប្លន់ជាដើម្បី។ល។
ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរទៅដល់ លោក តេង ស៊ីណូ ដែលជាអធិការខណ្ឌមានជ័យ មេត្តាមានវិធានចំពោះក្រុមអ្នកញៀនល្បែងមួយនេះផងទាន៕

មតិយោបល់