ព័ត៌មានជាតិ

ក្មេងអន្ធពាល៣នាក់ ជក់ថ្នាំញៀនបែកកម្មឋាន ទាញដាវដេញកាប់បុរសម្នាក់ដោយមិនដឹងមូលហេតុ!

បាត់ដំបង: ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន ក្រោយពីក្រុមទាំងនេះបានជក់ថ្នាំញៀន រហូតបែកកម្មឋាន ទាញដាវដេញកាប់បុរសម្នាក់ កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ ឈៀ សា​រេ​ន ភេទ​ប្រុស អាយុ១៦​ឆ្នាំ ជា​កម្មករ​ , ទី២ឈ្មោះ ធឿ​ន សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ និងទី៣ឈ្មោះ ធឿ​ន ភារ​ម្យ ​ អាយុ​២២ឆ្នាំ មុខរបរមិន​ពិតប្រាកដ ដកហូតបានដាវ១ដើមផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ​កំពុងត្រូវបានកម្លាំងជំនាញធ្វើការ​សាកសួរ និងចាត់ការ​តាម​នីតិវិធី​ច្បាប់បន្តទៀត៕

មតិយោបល់