ព័ត៌មានជាតិ

LAND CRUISERស្លាកលេខ រដ្ឋ36 .2-0989 បុករ៉ឺម៉កកង់បីរេចង្កូត ត្រូវរថយន្តដឹកដីបុក១តង់ទៀត បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ: រថយន្ដLAND CRUISER បើកបុករ៉ឺម៉កកង់បី ពីក្រោយបណ្ដាលឲ្យរ៉ឺម៉កកង់បីរេចង្កូតត្រូវរថយន្ដដឹកដីបុកពីក្រោយ បណ្តាលឲ្យម្ចាស់រ៉ឺម៉កកង់បីរងរបួសធ្ងន់ ហើយរថយន្ដដឹកដីបើករត់គេចខ្លួនបាត់សម្រោល។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០ នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចបេតុងបឹងតាម៉ាត កែងផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសម្ចាស់រ៉ឺម៉កកង់បីមានឈ្មោះ ឌី យ៉ា អាយុ៣៩ឆ្នាំ មុខរបរ រត់រ៉ឺម៉កកង់បី មានស្រុកកំណើតតាកែវ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរ៉ឺម៉កកង់បី បើកបរតាមបណ្ដោយផ្លូវបេតុង បឹងតាម៉ាត ស្រាប់តែពេលនោះគេបានឃើញរថយន្ដមួយគ្រឿងម៉ាក LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ36 .2-0989 បើកពីក្រោយបណ្ដាលឲ្យបុកពីក្រោយ ហើយរ៉ឺម៉កកង់បីរេចង្កូតត្រូវរថយន្ដដឹកដីបុកបណ្ដាលឲ្យបុរសម្នាក់កង់បីរងរបួសជើងខាងឆ្វេងធ្ងន់ ភ្លាមៗនោះរថយន្ដដឹកដីបានបន្ថែមល្បឿនរត់គេចខ្លួនបាត់សម្រោល សល់តែរថយន្ដ LAND CRUISER នៅកន្លែងកើតហេតុ។

ភ្លាមៗនោះដែរជនរងគ្រោះត្រូវប្រជាពលរដ្ឋដឹងយកទៅសង្គ្រោះនៅពេទ្យឯកជន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅសម្របសម្រួលកន្លែងកើតហេតុតែដោយសារជនរងគ្រោះ ត្រូវប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យបាត់ សមត្ថកិច្ចក៏ទាក់ទងជំនាញខណ្ឌមកវាស់វែងអូសរថយន្ដនិងរ៉ឺម៉កកង់បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់