Post News Media ព័ត៌មានជាតិ មិនគួរ​! ដើរស...

មិនគួរ​! ដើរសុខៗ​ បាក់មែកឈើសង្កត់ស្លាប់ មួយប៉ប្រិចភ្នែក

មណ្ឌលគិរី: លោកខៃ វណ្ណ: អធិការរងស្រុកអូ​រាំងទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីស្ត្រីម្នាក់ត្រូវមែកឈើបាក់សង្កត់ពីលើ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើង ​នៅ​ថ្ងៃទី២៥ មករា ២០១៨ ​​ស្ថិតនៅក្រុមពូឡា ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

សពរងគ្រោះមានឈ្មោះ អ៊ែល បៀន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិ​ព្នង រស់នៅភូមិឃុំកើតហេតុ។ ក្រោយកើតហេតុ កម្លាំងជំនាញបានចុះទៅធ្វើកោសល្យវិច័យ លើសាកសព​ រួច​ក៏រកឃើញ​អត្តសញ្ញាណប័ណ្ណ របស់ជនរងគ្រោះផងដែរ ចំណែកសពប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​៕


Loading...