ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ បម្រើការនៅកាស៊ីណូហេងហេង ពុលអាហារ បណ្តាលឲ្យស្លាប់!

ក្រចេះ: បុរសជាជនជាតិចិនម្នាក់ បានពុលអាហារសមុទ្រ បណ្តាលឲ្យប្រកាច់ស្លាប់ ខណ:បញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ស្ថិតក្នុងភូមិ​ត្រ​ពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ យ៉ាង ស៊ុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបម្រើការងារ នៅកាស៊ីណូហេងហេង មានស្រុកកំណើតនៅភូមិអូស៊ី​ ឃុំសីអាន ស្រុកស៊ាង​ស៊ី ខេត្តយ៉ាងស៊ឹង ប្រទេសចិន។

មុនពេលកើតហេតុជនរងគ្រោះ ​បានទៅបរិភោគអាហារ​គ្រឿងសមុទ្រ ព្រមទាំងម្ហូបចិន និងតៅហ៊ូ នៅម្តុំកាស៊ីណូហេងៗ រួចក៏ពុលប្រកាច់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយមកលោកគ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារពុលចំណីអាហារពិតបា្រកដមែន៕

មតិយោបល់