Post News Media ព័ត៌មានជាតិ ផ្ទះ២ខ្នង ត្រ...

ផ្ទះ២ខ្នង ត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់!..

កំពង់ធំ: នៅថ្ងៃ សុក្រ១០កើត ខែ មាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២៦ខែ មករា គ.ស ២០១៨ វេលាម៉ោង១២និង៣០នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ២លើក នៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ មានករណីឆេះផ្ទះ១ខ្នងរបស់ក្រុមហ៊ុនចំការកៅស៊ូទាំងស្រុង ទំហំផ្ទះ៥ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ម្ចាស់ផ្ទះឈ្មោះ សំ ប៊ុនលាប ភេទប្រុស អាយុ៣៨ឆ្នាំ។ ខូចខាតសម្ភារ:ខូចខាច មួយចំនួននិងលុយចំនួន ៥០០០០០ រៀល។
កងកម្លាំងប៉ុស្តិ៍រដ្ឋបាលបានចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើរថយន្តទឹករបស់ចំការកៅស៊ូដោយប្រើប្រាស់ទឹកអស់ ៣ រថយន្ត ស្មើរ និង ១២ម៉ែត្រគូប មូលហេតុឆ្លងចរនអគ្គិសនី។

ករណីទី២ នៅភូមិ តាំងក្រសាំង ឃុំតាំងក្រសាំ ស្រុកសន្ទុក មានករណីឆេះផ្ទះ១ខ្នង ទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសីជញ្ជាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះ អ៊ូ ណេង ភេទស្រី អាយុ៦៧ឆ្នាំ។
សម្ភារ:ខូចខាត ម៉ូតូវីវ៉ា១គ្រឿង សាឡុង១ឈុត ទូរស្សន៍១គ្រឿង ម៉ូទ័រកាត់ការ៉ូ៤គ្រឿង សម្ភារ:និងខោអាវមួយចំនួន មូលហេតុ បណ្ដាយមកពីក្មេងដុតធូបលេង៕

Loading...