ព័ត៌មានជាតិ

អាសូរ! ប្រពន្ធកូនមិននៅផ្ទះ តខ្សែភ្លើងដាក់ធុងបាស់ ឆក់ស្លាប់ទាំងដៃជាប់កន្ត្រៃនិងខ្សែភ្លើង!..

កំពង់ឆ្នាំង: លោកមេប៉ុស្តិ៍ មេលំ បានប្រាប់Post Newsថា មានករណីបុរសម្នាក់ បានឆក់ចរន្តអគ្គិសនីស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលកាន់កន្ត្រៃកាត់តខ្សែភ្លើងមកដាក់បាសតូចៗដោយពុំបានបិទបារ៉ែត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី​ថ្ងៃត្រង់ ទី២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

សពជនរងគ្រោះខាងលើនេះមានឈ្មោះ ឡុច ញឿន ភេទប្រុស អាយុ៤០ឆ្នាំ បានយកកន្ត្រៃកាត់ខ្សែភ្លើងតដាក់ធុងបាសតូចៗ មិនមានការប្រុងប្រយត្ន័ បិទបារ៉ែត បណ្តាលឲ្យឆក់ជាប់នឹងកន្ត្រៃមួយជាប់នៅនឹងដៃ ធ្លាក់ពីលើគ្រែមកលើដី ស្លាប់ភ្លាមៗមួយរំពេច ដោយមិនអាចឲ្យនរណាជួយបាន ខណ:ដែលប្រពន្ធនិងកូនមិននៅផ្ទះ បាននាំគ្នាទៅមើលក្របី នៅតែជនរងគ្រោះនៅផ្ទះតែម្នាក់ឯង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យនិងធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់