Post News Media ព័ត៌មានជាតិ ប្លន់ម៉ូតូគេប...

ប្លន់ម៉ូតូគេបានជិត១ខែ ចុងក្រោយខ្នោះ!

កំពង់ស្ពឺ: ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួចដោយស្ថានទម្ងន់ទោស(ប្លន់យកម៉ូតូ)។

ហេតុការណ៍​កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចម្លោះគីឡួម៉ែត្រ៣៩-៤០ ភូមិត្បែស ឃុំវល្លិស ស្រុកសំរោង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ មូល សុខនិត ហៅនិត ភេទប្រុស និងឈ្មោះ យ័ន ថានិ ហៅយក្ស ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោង។
ដកហូតម៉ូតូ ម៉ាក អ៊ិចសិនថឺ ពណ៌ស លាយក្រហម។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការផ្លូវច្បាប់៕

Loading...