Post News Media ព័ត៌មានជាតិ ខ្ទេច! ចិន បើ...

ខ្ទេច! ចិន បើករថយន្តស៊េរីទំនើបម៉ាកសើដេសS-430 ស្លាកលេខ ភ្នំពេញ2R-9089 បុកទ្រូងផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ!

ភ្នំពេញ: បុរសម្នាក់ជាជនជាតិចិន បើករថយន្តម៉ាកសើដេសS-430 មួយគ្រឿងបើកក្នុងល្បឿនលឿន បុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១១និង៣០នាទៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកៗសើដេស S-430ស៊េរីទំនើប ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-9089 បើកបរដោយបុរសម្នាក់ ជាជនជាតិចិន ក្នុងល្បឿនលឿន រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ ហើយម្ចាស់រថយន្តក៏វាចេញពីរថយន្តដោយមិនមានរងរបួសអ្វីនោះទេ តែបណ្តាលឲ្យរងការខូចខាតក្បាលនាគទ្រូងផ្លូវ៣កង់ រីឯរថយន្តខ្ទេចផ្នែកខាងមុខហើយក្រឡាប់ផ្ងារជើង ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

Loading...