Post News Media ព័ត៌មានជាតិ កាមរីបាឡែន គេ...

កាមរីបាឡែន គេចពីម៉ូតូមកបុកបង្គោលភ្លើងផ្អើលទាំងយប់!

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន គេចពីម៉ូតូដែរវ៉ា ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ។ រីឯបង្គោលភ្លើងរងការខូចខាតបន្តិចបន្តួច ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 2B-5515 ក៏មានម៉ូតូមួយគ្រឿងមិនចាំម៉ាកក៏ជិះជ្រេរថយន្តធ្វើឲ្យរថយន្តអកហ្សឺ ក៏គេចជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងស្តាំរថយន្តយ៉ាងដំណំ។ ចំណែកបង្គោលភ្លើងវិញកំពិតបន្តិចបន្តួចតែមិនមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកមើលមិនឃើញថាមានការខូចខាតអ្វីដល់សម្បត្តិរដ្ឋហើយមិនបង្កឲ្យមានអ្នករងរបួសក៏ឲ្យរថយន្តស្ទូចឯកជនស្ទូចយកទៅធ្វើខ្លួនឯងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

Loading...