ព័ត៌មានជាតិ

មើលលិខិតបណ្តាំរបស់ស្ត្រីដែលមានសម្រស់ស្អាតដែលសម្រេចចិត្តចង.កស្លាប់រួចហើយ ចង់ស្រក់ទឹកភ្នែក!….

តាកែវ: ខណ:ដែលមានករណីស្ត្រីម្នាក់បានធ្វើសកម្មភាពចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័មដោយមានលិខិតបណ្តាំ មួយច្បាប់ អានហើយចង់ស្រក់ទឹកភ្នែក ៖

រំលឹកឡើងវិញថា ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសាកសពស្ត្រីម្នាក់ បានធ្វើអ​ត្តឃាតចង.កសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងផ្ទះជួល។

ករណីដ៏រន្ធត់នេះប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង១៥នាទីយប់ ស្ថិតក្នុង​ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

​សាកសពរងគ្រោះមានឈ្មោះ ចេវ សុវឌ្ឍនា​ ​ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដែលស្ត្រីរងគ្រោះបានមកជួលផ្ទះរបស់ឈ្មោះ អ៊ំ អ៊ួក ភេទប្រុស​ នៅក្នុងភូមិ​សង្កាត់កើតហេតុ ​​ដើម្បីយកប្រកបមុខរបរ​។

ពាក់ព័ន្ធនឹងករណី​នេះ មុនពេលកើតេហេតុ ជនរងគ្រោះ បានយកខ្សែវាំងននមាត់បង្អួច ចង.កទៅចង.កខ្លួនឯង
ដែមានកម្ពស់ពីកម្រាលឥដ្ឋ២៤០សង់ទីម៉ែត្រ និងពីកន្លែងចង.ក មានប្រវែង៧០សង់ទី​ម៉ែត្រពីចុងជើង មកកម្រាលឥដ្ឋ២០សង់ទីម៉ែត្រ។ ហើយ​លក្ខណ:នៃការចង.ក ​ស្ត្រីរងគ្រោះបានយកកន្ទុយខ្សែវាំងនន ចងភ្ជាប់គ្នារួចយក ក ស៊កចូលរង្វង់ខ្សែ រិតទៅនឹងបំពង់កខាងមុខបញ្ឆឹតទ្បើងលើ ក្រោមស្លឹកត្រចៀកទាំងសងខាង រីឯផ្នែកខាងស្តាំខ្សែវាំងនន បានរិតជាប់ម្រាមដៃស្តាំ ចំនួនបួនភ្ជាប់និងក និងផ្នែកខាងឆ្វេង មានស្នាមខ្សែ ទ្រុឌសាច់កបន្ថែមទៀត ​​ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទ្បើយ។

បន្ទាប់ពីទទួលបានដំណឹង ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅធ្វើ កោសល្យវិច័យលើសពរងគ្រោះ ព្រមទាំង មានឃើញមានកាបូបយួរដោយដៃ ស្ថិតនៅលើតុក្បែរជញ្ជាំងពីខាងកើតគ្រែដេក មានស្រោមសំបុត្រពណ៌កាគី ហែកដាច់ជាពីរផ្ទាំង ហើយមានសរសេររៀបរាប់ ពីរឿងវិបត្តិស្នេហាផ្ទាល់ខ្លួនតែម្តង។

ទើបសមត្ថកិច្ចសន្និដ្ឋានថា សពរងគ្រោះបានបានចងក​សម្លាប់ខ្លួនដោយសារវិបត្តិស្នេហាពិតប្រាកដមែន។ ចំណែក​សពប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់