Post News Media ព័ត៌មានជាតិ បង្ក្រាបទីតាំ...

បង្ក្រាបទីតាំងហ្គេមបាញ់ត្រី និងប្រើប្រាស់ថ្នាំញៀន ឃាត់ខ្លួនបានស្ទាវប្រុសស្រីចំនួន៤នាក់!

ភ្នំពេញ: ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមទាំងថ្នាំញៀន៧កញ្ចប់តូច ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយក្លឹបមីតណាយ ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ ទៀង ចាន់ប៉ិច ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ , ទី២ឈ្មោះ ហ៊ុន ពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ,ទី៣ឈ្មោះ សន ចាន់រ័ត្ន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរធ្វើការរោងចក្រ ,ទី៤ឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការនេះ ដោយមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ថាមានទីតាំងហ្គេមបាញ់ត្រីខាងលើ បានបើកលេងរាល់យប់ និងមានក្មេងស្ទាវជាច្រើនចូលលេង រួមទាំងប្រើប្រាស់គ្រឿងញៀនទៀតផង ទើបកម្លាំងគណ:បញ្ជាការឯកភាព ចុះបង្ក្រាបជាក់ស្តែង ដកហូតទូហ្គេមបាញ់ត្រី១ទូ និងឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានប្រុសម្នាក់ ថែមទាំងដកហូតថ្នាំញៀនចំនួន៧កញ្ចប់តូច។

ក្រោយពីប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង៤នាក់រួមទាំងទូហ្គេមបាញ់ត្រី ត្រូវបានបញ្ជូនទៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនិតិវិធី៕

Loading...