Post News Media ព័ត៌មានជាតិ ​ផឹកស្រាទាស់ស...

​ផឹកស្រាទាស់សម្តីគ្នា ម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ!

ស្វាយរៀង: បុរស​ជាជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច​ បន្ទាប់ពីផឹកស្រាជាមួយបុរសម្នាក់ រហូត​ដល់ស្រវឹងរៀងខ្លួន រួចក៏ទំនាស់ពាក្យសម្តីគ្នា បណ្តាលឲ្យជនសង្ស័យទប់កំហឹងមិនបាន ទាញដំបងនិងកាំបិតទៅកាប់លើជនរងគ្រោះ បង្កជារបួសស្នាមធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត​។

ករណីនេះប្រព្រឹត្តទៅ កាលពីវេលាម៉ោង៣​និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ​នៅត្រង់ភូមិជៀឫស្សី ឃុំ កំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ជនរងគ្រោះមានឈ្មោះ អ៊ិន សុគន្ធកាយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ និងជនសង្ស័យមានឈ្មោះង៉ែត ដារ៉ា ភេទប្រុស អាយុ៣២​ឆ្នាំ មុខរបរកសិករ ទាំង២នាក់រស់នៅភូមិ​ឃុំកើតហេតុ​។

​បច្ចុប្បន្ន ​ជនសង្ស័យត្រូវឃាត់ខ្លួន បញ្ជូនទៅកាន់​ប៉ុស្តិ៍នគរបាលរដ្ឋាបាលកំពង់ ដើម្បីរៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

Loading...