Post News Media ព័ត៌មានជាតិ នៅខ្មែរយើងហ្ន...

នៅខ្មែរយើងហ្នឹង! សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងច្រៀងរាំអាសអាភាស ឃាត់ខ្លួនជនសង្ស័យ១០នាក់!

​សៀមរាប: ជនសង្ស័យចំនួន១០នាក់ រួមនឹងភ្ញៀវទេសចរចំនួន៧៧នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណ:ដែលសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការចុះបង្ក្រាប ច្រៀងរាំអាសអាភាស មួយកន្លែង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះមានចំនួន១០នាក់ ​ទី១. Hone Daniel Richard ភេទ​ប្រុស អាយុ ​៣១​ឆ្នាំ ជនជាតិ​អង់គ្លេស, ទី២ឈ្មោះ Paul Francis Harris ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​អង់គ្លេស, ទី៣ឈ្មោះ Thomas alexanderJeffries ភេទ​ប្រុស អាយុ​ ២៣​ឆ្នាំ ជនជាតិអង់គ្លេស ,ទី៤ឈ្មោះ.Job robertus ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​ជ​តិ​អង់គ្លេស, ទី៥ឈ្មោះ.VINcenthook ភេទ​ប្រុស អាយុ ​២៦​ឆ្នាំ, ទី៦ឈ្មោះ. Brasch paul Martin ភេទ​ប្រុស អាយុ៣៣​ឆ្នាំ ជនជាតិ​ញូ​ហ្សឺ​ឡែ​ន , ទី៧ឈ្មោះ. Stevens billy ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិអង់គ្លេស, ទី៨ឈ្មោះ. ballvrre David Nikolais Alex ភេទ​ប្រុស ជនជាតិ​អង់គ្លេស, ៩ឈ្មោះ drolet Jessica ភេទ​ស្រី អាយុ ​២៥​ឆ្នាំ ជនជាតិ​កាណាដា និងទី១០ឈ្មោះ Kazoleas Edensaran ភេទ​ស្រី អាយុ ​២០​ឆ្នាំ ជនជាតិ​កាណាដា​ ។ និង​ប្រមូល​ភ្ញៀវទេសចរ​ ចំនួន ៧៧​នាក់​នាំទៅកាន់​ស្នងការដ្ឋាន​ធ្វើការ​អប់រំ​ រួច​ឲ្យ​គាត់​ត្រឡប់​ទៅវិញ ។

ដោយឡែក ​ជនសង្ស័យ កម្លាំង​ជំនាញ​​កំពុង​កសាងសំ​ណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Loading...