ព័ត៌មានជាតិ

ស្ត្រីម្នាក់ស្រវឹងស្រាទៅរកខ្ចៅ បែរជាលង់ទឹកស្លាប់​!

កណ្តាល: ស្រ្តីម្នាក់បានស្រវឹងស្រា រួចទៅរកខ្ចៅនៅក្នុងទឹកបឹង ដើម្បីយកមកស្ងោរហូបបាយ តែជាអកុសល បណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម។ ​

​ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤០នាទីរសៀល ស្ថិតក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ​ខេត្តកណ្ដាល​។

ជនរងគ្រោះមានឈ្មោះ ឈុន សុខុន ភេទស្រី អាយុ​៤៣ឆ្នាំ ​​មុខរបរកសិករ ស្នាក់នៅភូមិ​ឃុំកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យលើសព រួចប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕​​

មតិយោបល់