ព័ត៌មានជាតិ

ម្ចាស់មិននៅ ផ្ទះឆេះខ្ទេច ដោយពុំទាន់ដឹងមូលហេតុ!

កំពង់ធំ: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង ខណ:ដែលម្ចាស់មិននៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង២៣នាទីល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំផ្ទះ៤គុណនឹង៧.៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស្បូវ មានម្ចាស់ផ្ទះឈ្មោះ អុឹម ហ៊ុល ភេទប្រុស អាយុ២៩ឆ្នាំ (មិននៅផ្ទះ)។

ចំណែកមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត និងមិនរាលដាលដល់អ្នកជិតខាងនោះទេ៕

មតិយោបល់