ព័ត៌មានជាតិ

ចាប់រំលោភស្ត្រីពិការសុខភាព បានសម្រេច២លើក បែកការណ៍ខ្នោះបានសម្រេច!

ព្រៃវែង: ជនរងគ្រោះជាស្ត្រីពិការសុខភាពម្នាក់ ត្រូវបានជនសង្ស័យម្នាក់ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:បានសម្រេចចំនួន២លើក ចុងក្រោយបែកការណ៍ត្រូវក្រុមគ្រួសារជនរងគ្រោះប្តឹងប៉ូលិសឲ្យចាប់ខ្លួន។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ជនសង្ស័យមានឈ្មោះ សុង សី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រកៀត ឃុំរកា ។ ចំណែកជនរងគ្រោះមាន អាយុ៣៣ឆ្នាំ ជាស្ត្រីពិការសុខភាព។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់