ព័ត៌មានជាតិ

First News៖ រថយន្តបុកម៉ូតូស្កុបពី ស្លាប់យុវជនម្នាក់យ៉ាងរន្ធត់ នៅក្រុងច្បារមន

កំពង់ស្ពឺ: តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកជាមួយនឹងម៉ូតូស្កុបពី បណ្តាលឲ្យ យុវជនវ័យប្រហែល២០ឆ្នាំម្នាក់ បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ចំណុចម្តុំបេនឡានផ្សារកំពង់ស្ពឺ លើផ្លូវជាតិលេខ៤ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ខណ:នេះសមត្ថកិច្ចកំពុងចុះទៅអន្តរាគមន៍ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់