Post News Media ព័ត៌មានជាតិ ជិះម៉ូតូបុកគោ...

ជិះម៉ូតូបុកគោយន្តកន្ត្រៃ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ !

កំពង់ធំ: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបានបុកជាមួយគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ចំណុចភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នា២នាក់ លុះដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃចំពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ចំណែកម៉ូតូនិងគោយន្ត រួមនឹងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចយកមករក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...