ព័ត៌មានជាតិ

ផ្តើមចេញពីរឿងលក់ដីមិនឃើញលុយ! ដេញកាប់និងវាយកូន បែរជាដួលបោកក្បាលចំដែកគោលស្លាប់យ៉ាងអាណោចអាធ័ម!..

តាកែវ: មានករណីបុរសម្នាក់ បានផឹកស្រវឹង ដួលបោកក្បាលចំដែកគោលបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជូន គោ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ហើយមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រវឹង រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ថាលុយលក់ដីមិនដឹងទៅណាអស់ ចាយវាយតែម្នាក់ឯង និងបានរករឿងអំពីការងារផ្ទះ ខណ:នោះកូនប្រុសរបស់ជនរងគ្រោះបានតបថា លុយគ្មានអ្នកណាយកទៅចាយឯណាទេ គឺយកទៅសងគេអស់ហើយ ធ្វើឲ្យជនរងគ្រោះខឹងទាញកាំបិទផ្គាក់ដេញកាប់កូន ទើបប្រពន្ធទាញកាំបិតពីប្តីយកមកទុក រួចជនរងគ្រោះក៏ទាញដំបងដេញវាយកូនបន្តទៀតទាំងសភាពស្រវឹង ក៏រត់ទៅបុកនឹងជន្ទល់ជណ្តើរ រួចខ្ទាតមកបុកនឹងសរសេរបេតុង បណ្តាលឲ្យដួលលើគំនរឈើ ដែលមានដេកគោល មុតចំក្បាល បណ្តាលឲ្យដាច់ខ្យល់ស្លាប់មួយរំពេចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់