Post News Media ព័ត៌មានជាតិ ស្រវឹងបើកបរ! ...

ស្រវឹងបើកបរ! បុកអ្នកថ្មើរជើងម្នាក់ រងរបួសធ្ងន់..

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងអ្នកថ្មើរជើង បណ្តាលឲ្យរបួស២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃ សៅរ៍ ១១កើត ខែ មាឃ ឆ្នាំរកា ព.ស២៥៦១ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិ សាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ម៉ូតូបង្កម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1H- 9067 ជិះដោយឈ្មោះ តូច ចាន់មុន្នី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ខ្នងជ្រូក ឃុំខ្នងជ្រូកខាងកើត ស្រុករមាសហែក ខេត្ត ស្វាយរៀង បើកបរពីត្បូងទៅជើង (រងរបួសស្រាល) បានបុកអ្នកថ្មើរជើងឈ្មោះ ស ផារី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិ ត្រពាំងព្រីង ឃុំ អង្គប្រស្រែ ស្រុក រមាសហែក ខេត្ត ស្វាយរៀង ដើរឆ្លងផ្លូវពីរលិចទៅកើត រងរបួសធ្ងន់។ ជនរងគ្រោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

មូលហេតុ អ្នកបើកបរម៉ូតូស្រវឹង០,៦៧mg/L។
ចំពោះមធ្យោបាយរក្សាទុកនៅអធិការដ្ឋាន ក្រុងស្វាយរៀង៕

Loading...