ព័ត៌មានជាតិ

តូយ៉ូតាហ្វរន័របើកលឿនដូចហោះ បុកអ្នកថ្មើរជើងហើយជ្រុលទៅបុកសាំយ៉ុងខ្ទេចគូទ!..

​ត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបុកគ្នា ជ្រុលទៅបុកអ្នកថ្មើរជើង បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ទី២៨ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៥៨-១៥៩ នៅក្នុងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

រថយន្តបង្កម៉ាក តូយូតាហ្វរន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2C-3144 បើកបរដោយឈ្មោះ ឈឹម សុគុណ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរក្នុងល្បឿនលឿនលិចទៅកើត ទៅបុកអ្នកថ្មើរជើងកំពុងឈរក្រោយរថយន្ត ឈ្មោះយឹម ចិន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (របួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យ)និងជ្រុលទៅបុកគូទរថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2X-1827។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងធ្វើការវាស់វែងផងដែរ៕

មតិយោបល់