Post News Media ព័ត៌មានជាតិ យុវតីរូបស្រស់...

យុវតីរូបស្រស់បើករថយន្តAudi ស្លាកលេខភ្នំពេញ 2AK-3113លឿន ទៅបុកកូរ៉ូឡា បញ្ចប់រឿង៣០០ដុល្លារ

​ភ្នំពេញ: យុវតីរូបស្រស់ម្នាក់រួមដំណើរជាមួយនារីរូបស្រស់៤នាក់ បានបើករថយន្តAudi ទៅបុករថយន្ត Corola ពេញទំហឹង ត្រង់ចំណុចផ្លូវបំបែក បណ្ដាលឲ្យរងការខូចខាត ទាំងសងខាង កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវបែកជាបួន ផ្លូវ១១៣ កែង៣៣០ ខាងកើតណាហ្គាវើល សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តដឹកប្រពន្ធ រថយន្ត Corola ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2H-2604 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុច កើតផ្លូវ១១៣ កែង៣៣០ ហេតុស្រាប់មានរថយន្តម៉ាក Audi ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-3113 បើកបរដោយយុវតីម្នាក់និង៤នាក់ទៀតរួមដំណនាក់ទៀតគ្នា ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនហើយបានទៅដឹកប្រពន្ត Corola ចំទ្វាររថយន្តខាងស្ដាំ បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿងតែម្ដង។

សាក្សីដដែលបានបន្ថែមទៀតថា ភ្លាមៗនោះនារីម្នាក់ដែលជាអ្នកបើករថយន្តបង្កហេតុ បានស្រែកប្រាប់ម្ចាស់រថយន្តរងគ្រោះថា មិនអីទេ នាងព្រមទទួលខុសត្រូវលើអ្វីដែលនាងបង្ករថយន្ត ហើយបានថយរថយន្តចេញមក រួចបើកទៅអែបទុកនៅក្បែចិញ្ចើមផ្លូវ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ចំណែកនាងក៏បានទាក់ទងទៅសាច់ញាតិ ឲ្យមកជួយចចារជាមួយម្ចាស់រថយន្តរងគ្រោះ ដោយបានសងថ្លៃខូចខាតចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

Loading...